ដោយ សូរ្យសែង៖
បញ្ហារត់ពន្ធសំរាមចូលតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន ASEAN) កំពុងក្លាយជាបញ្ហា និងបង្កទុក្ខព្រួយ ដោយប៉ះពាល់ដល់តំបន់នេះ ។ អង្គការសហប្រជាជាតិបានអំពាវនាវដល់ពិភពលោកឱ្យបង្ក្រាបការរត់ពន្ធកាកសំណល់ខុសច្បាប់ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ។
ការិយាល័យទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) បានបង្ហាញផែនការ នៃចលនាកាកសំណល់ខុសច្បាប់ពីអឺរ៉ុបទៅកាន់អាស៊ីអាគ្នេយ៍ ដែលបំភ្លឺអំពីរបៀបដែលជនល្មើសទទួលបានប្រាក់ចំណេញពីពាណិជ្ជកម្មស្របច្បាប់ និង បទប្បញ្ញត្តិសម្រាប់ការទទួលបានហិរញ្ញវត្ថុ ។
អាស៊ីអាគ្នេយ៏ គោលដៅនៃការលួចដឹកជញ្ជូនសំរាម
យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិ អាស៊ីអាគ្នេយ៍នៅតែជាទិសដៅសំខាន់សម្រាប់ការដឹកជញ្ជូនកាកសំណល់ខុសច្បាប់ ភាគច្រើនមកពីអឺរ៉ុប អាមេរិកខាងជើង និងផ្នែកខ្លះនៃអាស៊ី។
វាក៏ស្វែងយល់ពីផលប៉ះពាល់នៃការជួញដូរកាកសំណល់ខុសច្បាប់លើសេដ្ឋកិច្ចរង្វង់ពិភពលោកផងដែរ ដែលពឹងផ្អែកលើយុទ្ធសាស្ត្ររួម រាប់ចាប់ពីការបកស្រាយខុស និងជៀសវាងការរាយការណ៍ ឬរាយការណ៍ព័ត៌មានមិនត្រឹមត្រូវ ដើម្បីជៀសវាងបទប្បញ្ញត្តិ និងការត្រួតពិនិត្យ អាជ្ញាប័ណ្ណ ឬឯកសារដែលបាត់ ឬមិនគ្រប់គ្រាន់ ។
ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបិទគម្លាត
លោក ម៉ាស៊ូត ការីមីពួរ (Masood Karimipour) តំណាងការិយាល័យតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក និយាយថា ឧក្រិដ្ឋកម្មបែបនេះកំពុងប៉ះពាល់ដល់ការជួញដូរកាកសំណល់ស្របច្បាប់ ។
របាយការណ៍បញ្ជាក់ថា សូម្បីតែប្រទេស ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម ជាប្រទេសគោលដៅសម្រាប់ការនាំចូលកាកសំណល់ខុសច្បាប់។ បទប្បញ្ញត្តិ និងវិធានការផ្សេងៗនឹងត្រូវអនុវត្ត ប៉ុន្តែការរត់ពន្ធសំរាមនៅតែបន្តបង្កបញ្ហាប្រឈមធំមួយក្នុងតំបន់នេះ ។
របាយការណ៍ដែលត្រូវបានផ្តល់មូលនិធិដោយសហភាពអឺរ៉ុប (EU) បង្ហាញពីតម្រូវការបន្ទាន់សម្រាប់កំណែទម្រង់ បទប្បញ្ញត្តិបន្ថែមទៀត ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ សមត្ថភាពសម្រាប់ការអភិវឌ្ឍន៍ ការស្រាវជ្រាវ និងព័ត៌មាន រួមជាមួយនឹងវិធានការអនុវត្តតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរត់ពន្ធសំរាមប្រកបដោយប្រសិទ្ធភាព ៕
ប្រភព: Xinhua Thai