កាន់តែក្តៅ កាន់តែឆេះ! ហាមសារព័ត៌មាន ហៅ«រដ្ឋាភិបាលរដ្ឋប្រហារ» !

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី19 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 2:15 នាទី ល្ងាច

ដោយ សូរ្យសែង៖

ក្រសួងព័ត៌មានមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយហាមប្រាមបណ្តាញក្រុមសារព័ត៌មានមីយ៉ាន់ម៉ា មិន​ឱ្យហៅ «រដ្ឋាភិបាលរដ្ឋប្រហារ» ដោយរំលោភលើបទឧក្រិដ្ឋ ដែលអាចដកហូតអាជ្ញាប័ណ្ណ ។ យោធាប្រទេសមីយ៉ាន់ម៉ាប្រកាសលុបចោលសិទ្ធិឯកជន និងសន្តិសុខរបស់ពលរដ្ឋមាត្រា ៥.៧,៨ (privacy and security of citizens section)  ដោយអនុញ្ញាតយោធាឲ្យចាប់ខ្លួនគ្មានដីកា, ស្វែងរកផ្ទ, តាមដានមនុស្ស និងឃុំខ្លួនរយៈពេលជាង ២៤ ម៉ោង ។

ហ្វេសប៊ុក privacy and security of citizens section បានផុសខ្លឹមសារថា សេចក្តីប្រកាសហាមសារព័ត៌មានហៅ ឬសរសេរ«រដ្ឋាភិបាលរដ្ឋប្រហារ»  (coup government) ប្រសិនបើមានការរំលោភបំពាន ការចោទប្រកាន់ព្រហ្មទណ្ឌ និងការដកហូតអាជ្ញាប័ណ្ណអាចត្រូវបានចោទប្រកាន់ ។

នៅក្នុងសេចក្ដីជូនដំណឹងមានច្បាប់ចំនួន ២ ដែលសំដៅទៅលើច្បាប់គឺ ច្បាប់ប្រព័ន្ធព័ត៌មានផ្នែកទី ៩(News Media Law Section 9)  ពិពណ៌នាអំពីក្រមសីលធម៌នៃប្រព័ន្ធផ្សព្វផ្សាយត្រូវតែគោរព បើមិនដូច្នោះទេ នឹងត្រូវប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ ។​ ច្បាប់បោះពុម្ពនិងបោះពុម្ពផ្សាយផ្នែកទី ៨ (Printing & Publishing Law Section 8) ដែលពិភាក្សាអំពីធាតុ / ប្រធានបទដែលហាមឃាត់ដូចជាអ្វីដែលនឹងប៉ះពាល់ដល់សន្តិសុខជាតិ ប្រឆាំងនឹងនីតិរដ្ឋ ប្រឆាំងនឹងសណ្តាប់ធ្នាប់សាធារណៈ ឬប្រឆាំងនឹងសិទ្ធិរបស់ប្រជាជន។ ប្រសិនបើប្រព័ន្ធផ្សព្វផ្សាយណាមួយមិនគោរពតាមផ្នែកទី ៨ មានសិទ្ធិទទួលបានការហាមឃាត់ពីតុលាការក្នុងតំបន់ ។

ស្រង់ពី #Yangon #Myanmar #whatshappeninginmyanmar


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម