ចឹងតើបានឆ្លងកូវីដច្រើន គ្រាន់តែឃើញក៏ព្រឺសម្បុរដែរ អ្នកបួសឥណ្ឌាមកចូលរួមបុណ្យទន្លេគង្គា មិនខ្វល់ពីកូវីដ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី24 ខែមេសា ឆ្នាំ2021 ម៉ោង 6:29 នាទី ល្ងាច

អាចារ្យជាន់ខ្ពស់ហិណ្ឌូឥណ្ឌា ស្លាប់ដោយសារមេរោគកូវីដ-១៩ បន្ទាប់ពីចូលរួមពិធីបុណ្យ Kumbh Mela ដែលត្រូវបានចូលរួមដោយអ្នកធម្មយាត្រារាប់លាននាក់ដោយមិនអើពើនឹងវិធានការបង្ការ រហូតដល់ភ័យខ្លាចថាវានឹងក្លាយជាចង្កោម​ថ្មីនៃការផ្ទុះឡើង ទីបំផុតមែន ដែលបច្ចុប្បន្នអ្នកឆ្លងរហូតដល់ជាង ៣០ម៉ឺននាក់ក្នុងមួយថ្ងៃ ។

បុណ្យនេះប្រារព្ធធ្វើឡើងរាល់ ១២ ឆ្នាំម្តងនៅទន្លេគង្គា ក្នុងទីក្រុងហារិថ្វារៈ ដែលទាក់ទាញអ្នកបួសហិណ្ឌូ និងព្រាហ្មណ៍ជាង ២៥ លាននាក់ មកជួបជុំគ្នាតាំងពីខែមករា ឆ្នាំ ២០២១ ប៉ុន្តែនៅសប្តាហ៍នេះចំនួនប្រជាជនមិនលើសពី ៤,៦ លាននាក់បានប្រមូលផ្តុំគ្នាក្នុងរយៈពេលតែ ២ ថ្ងៃប៉ុណ្ណោះ ។

អ្នកជំនាញសុខភាពសាធារណៈនៅឥណ្ឌាតែងតែព្រមាន ពីប្រមូលផ្ដុំគ្នាយ៉ាងច្រើនកកកុញ ដើម្បីអបអរពិធីបុណ្យខាងលើ ដែលអាចក្លាយជាអ្នក «ផ្សព្វផ្សាយសានា (Super Spreader)» នៅពេលពួកគេត្រឡប់ទៅទីក្រុងឬភូមិរបស់ពួកគេផ្ទាល់នៅទូទាំងប្រទេសឥណ្ឌា ។

នេះបើយោងតាមការបង្ហាញរបស់ លោក Harbier Singha ជាបុគ្គលិកម្នាក់ដែលទទួលខុសត្រូវក្នុងការរៀបចំពិធីបុណ្យនេះ ពួកគេបានរកឃើញអ្នកឆ្លងកូវីដ-១៩ ២.០០០ នាក់ចាប់តាំងពីថ្ងៃចន្ទ ទី ២០ មេសាមក ។ មានអ្នកធ្វើធម្មយាត្រាជាង ២៥.០០០ នាក់ក្នុងមួយថ្ងៃ ហើយគេរំពឹងថានៅថ្ងៃទី ២៧ ខែមេសាខាងមុខដែលជាថ្ងៃប្រោះទឹកធំ និងថ្ងៃចុងក្រោយនៃពិធីបុណ្យ អាចនឹងមានមនុស្សដល់ ២-៣ លាននាក់ ។

លោក Harbier Singha បានបញ្ជាក់ថា មន្ត្រីនានាបានចាត់វិធានការប្រុងប្រយ័ត្នជាមុន ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ហើយជំរុញឱ្យប្រជាជនចាត់វិធានការការពារខ្លួនពីវីរុសផងដែរ ។

អាជ្ញាធរបានចេញបទបញ្ជាឱ្យចៀសវាងពិធីបុណ្យគូម៉ាម៉ាឡានេះ ត្រូវស្ថិតនៅក្រោមវិធានហាមឃាត់ការប្រមូលផ្តុំមនុស្សមិនលើសពី ២០០ នាក់នោះទេ ។

ថ្មីៗនេះ ឥណ្ឌាមានអ្នកឆ្លងឡើងលំដាប់ទី ២ បន្ទាប់ពីអាមេរិក ដែលមានចំនួន ១៤,៣ លាននាក់ និងអ្នកស្លាប់ ១៧៥.០០០ នាក់ ៕

ប្រែសម្រួលពី thairath

ដោយ ពិសិទ្ធ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម