ជឿទេបងប្អូន អ៊ីតាលីប្រកាសលក់ផ្ទះតម្លៃត្រឹម ១ ផោន ស្ថិតនៅជើងភ្នំ និងឆ្នេរដ៏ស្រស់ស្អាត

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី26 ខែមេសា ឆ្នាំ2021 ម៉ោង 6:50 នាទី ល្ងាច

ទីក្រុង Castiglioni di Sicilia នៅលើកោះស៊ីស៊ីលី ភាគខាងត្បូងប្រទេសអ៊ីតាលី បានប្រកាសលក់ផ្ទះដែលត្រូវគេបោះ បង់ចោលជាង ៩០០ ខ្នងក្នុងតម្លៃត្រឹមតែ ១ ផោនក្នុងមួយផ្ទះខ្នង ដោយទីក្រុងនេះស្ថិតនៅលើជើងភ្នំហ្វៃអេណា ។ ផ្ទះជាងពាក់កណ្តាលស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនដែលអាចបាក់រលំ វានឹងត្រូវបានលក់ក្នុងតម្លៃ ១ ផោន ប៉ុន្តែផ្ទះផ្សេងទៀតដែលមានស្ថានភាពល្អប្រសើរនឹងត្រូវលក់ក្នុងតម្លៃទាបដែរ ។

អភិបាលក្រុងលោក Antonio Okamarda បានដំណើរការគម្រោងនេះ ដើម្បីបន្តដកដង្ហើម និងស្តារជីវិតដល់ទីក្រុងនេះឡើងវិញ ឥឡូវវាជាផ្ទះរបស់មនុស្សតែ ៣.០០០ នាក់ប៉ុណ្ណោះ ដែលធ្លាក់ចុះពី ១៤.០០០ នាក់នៅដើមទសវត្សឆ្នាំ ១៩០០ ។ «កន្លែងទាំងនេះពោរពេញទៅដោយមរតកប្រវត្តិសាស្រ្ត ប៉ុន្តែយូរៗទៅមនុស្សបានចាកចេញពីផ្ទះចាស់ៗដ៏ស្រស់ស្អាតទាំងនេះ » ។

លោកបានមានប្រសាសន៍ថាទីក្រុងបានធ្វើការសិក្សាស៊ីជម្រៅលើការចុះបញ្ជីទ្រព្យសម្បត្តិនីមួយៗដោយផ្អែកលើផែនទី និងការចុះបញ្ជីដីធ្លីនៃអគារទាំងនេះ ដោយត្រូវបានលក់ក្នុងតម្លៃខុសគ្នា ប៉ុន្តែចាប់ផ្តើមពី ១ អឺរ៉ូ ប្រសិនបើផ្ទះមួយមានមនុស្សច្រើនចាប់អារម្មណ៍លើទ្រព្យសម្បត្តិដូចគ្នានោះវានឹងត្រូវបានដាក់លក់ដេញថ្លៃ។

គម្រោងនេះត្រូវបានដាក់ឱ្យដំណើរការកាលពីខែមីនា វាគឺជាគម្រោងធំជាងគេដែលមានយ៉ាងហោចណាស់ ៤០០ អចលនទ្រព្យនៅក្នុងទីក្រុង និងទាមទារការជួសជុលតិចតួច ។ នៅពេលទិញផ្ទះនិងក្លាយជាអ្នកចូលរួមម្នាក់ក្នុងគម្រោងនោះ ផ្ទះត្រូវតែជួសជុលឡើងវិញក្នុងរយៈពេលបីឆ្នាំ ។ គម្រោងនេះខុសគ្នាពីអតីតកាលដែលមិនមានការទូទាត់ប្រាក់បញ្ញើ ដើម្បីជាការធានានៃការងារ ប៉ុន្តែម្ចាស់នឹងត្រូវទទួលបានគោលនយោបាយពីធនាគារដែលមានតម្លៃ ៤០០០ អឺរ៉ូ ។

វាត្រូវបានកាត់តាមស្ទឹង ស្រះ និងទឹកជ្រោះដែលបង្កើតឡើងដោយជម្រាលភ្នំ ភ្នំភ្លើងកក ។ ទីក្រុងនេះត្រូវបានព័ទ្ធជុំវិញដោយព្រៃឈើ ដើមអូលីវ, ដើមក្រូច, វាលស្រែចំការនិងចំការទំពាំងបាយជូរ ដោយទីក្រុងត្រូវបានគេស្គាល់ថាជា «ទីក្រុងស្រា» ពីព្រោះស្រាត្រូវបានផលិតក្នុងដប ដោយការប្រើប្រាស់ទំពាំងបាយជូរដែលបានដុះនៅលើដីភ្នំភ្លើងដែលមានជីជាតិខ្លាំង ៕

ប្រភព CNN / mirror

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម