អ្នកស្រាវជ្រាវភ្ញាក់ផ្អើល ដោយរកឃើញក្នុងពោះបក្សីសមុទ្រមួយក្បាលមានប្លាស្ទិក 403 បំណែក (Video)

ព័ត៌មានសង្គមថ្ងៃសុក្រ ទី23 ខែឩសភា ឆ្នាំ2025 ម៉ោង 10:34 នាទី ព្រឹក

 

អ្នកស្រាវជ្រាវអូស្ត្រាលីបានរកឃើញ សត្វស្លាបដែលរកចំណីនៅតាមឆ្នេរសមុទ្រ និងសមុទ្រ ស៊ីប្លាស្ទិកយ៉ាងច្រើន ។ អ្នកជំនាញថា គ្រាន់​តែ​ស្ទាប​ពោះ​វា​តិចៗ ​គេ​អាច​ឮ​សំលេង​បំណែក​នៃ​សំណល់​ប្លាស្ទិក​នៅក្នុងពោះវា។

កោះភ្នំភ្លើងតូចមួយដែលមានឈ្មោះថា «Lord Howe» ដែលមានទីតាំងនៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេស​អូស្ត្រាលី គឺជាទីស្នាក់អាស្រ័យរបស់មនុស្សប្រមាណ 500 នាក់ និងសត្វបក្សីសមុទ្រកន្ទុយខ្លីចំនួន 44,000 ក្បាល។ កោះ​នេះ​ជា​កន្លែង​ចុង​ក្រោយ​បង្អស់​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​រង​ផល​ប៉ះពាល់​ដោយ​ការ​បំពុល​ប្លាស្ទិក ។ អ្នក​វិទ្យាសាស្ត្រ​អូស្ត្រាលី​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​នៅ​ពេល​ដែល​​បាន​រក​ឃើញ​បែបនេះ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សាកសពសត្វស្លាបសមុទ្រនៅលើកោះ Lord Howe គឺពោរពេញដោយប្លាស្ទិក ដែលក្រពះដ៏តូចរបស់បក្សីបង្កើតសំលេងចេញពីបំណែកនៃសំណល់ប្លាស្ទិក ពេលដែលត្រូវបានចុចស្រាលៗនៅលើពោះរបស់វា។

កាលពីខែមុន អ្នកស្រាវជ្រាវមួយក្រុមបានធ្វើការវះកាត់យកសាច់សត្វស្លាបកន្ទុយខ្លីមួយក្បាល ដោយបានរកឃើញ ជិតមួយភាគប្រាំនៃទម្ងន់របស់វា គឺជាកម្ទេចកម្ទីប្លាស្ទិកនៅក្នុងខ្លួនវា។ ក្នុងឆ្នាំ 2024 មានកំណត់ត្រារកឃើញមាន 403 បំណែកនៃប្លាស្ទិកក្នុងបក្សីមួយក្បាល ។

វេជ្ជបណ្ឌិត Jennifer Levers និយាយ​ថា៖ «វា​មិន​គួរ​ឲ្យ​ជឿ​ដែល​បាន​ឃើញប្លាស្ទិកជាច្រើននៅក្នុងខ្លួនសត្វបក្សី ដោយគ្រាន់តែចុចលើពោះរបស់វា ... អ្នកអាចឮសំលេងប្លាស្ទិក។» ដើម្បីបញ្ជាក់ថា យើងពិតជាអាចឮសំលេងនៃប្លាស្ទីកនៅខាងក្នុងពោះបក្សីសមុទ្រដែលនៅមានជីវិត ដោយចាប់សត្វស្លាប ហើយបានប្រើទូរស័ព្ទដៃដើម្បីកត់ត្រាសំលេងនៃក្រពះរបស់បក្សីនៅពេលដែលពួកគេចុចដៃចុះក្រោម ។ វេជ្ជបណ្ឌិត Levers បានព្រមានអំពីផលប៉ះពាល់បរិស្ថានកាន់តែធ្ងន់ធ្ងរទៅលើប្រភេទសត្វ ៕

 

Video by News


 

ប្រភព៖ odditycentral.com + dailynews.co.th

រូបភាព GETTY IMAGES


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម