ទឹកជំនន់ទាន់ហន់នៅអូស្ត្រាលី ជម្លៀសប្រជាជនរាប់រយនាក់

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី20 ខែមិីនា ឆ្នាំ2021 ម៉ោង 4:23 នាទី ល្ងាច

នៅទី ២០ មីនានេះ ប្រទេសអូស្ត្រាលីបានជម្លៀសប្រជាជន ដែលរស់នៅតាមមាត់ទន្លេ ក្រោយពីភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាលឲ្យកើតទឹកជំនន់ទាន់ហន់ដែលអាចគ្រោះថ្នាក់ដល់ជីវិតមនុស្ស ។

ប៉ូលិសនិយាយថា ប្រជាជនជាច្រើនរយនាក់ បានដឹកជញ្ជូនអង្ករមកអាស្រ័យនៅក្នុងមជ្ឈមណ្ឌលក្បែរទីក្រុងស៊ីដនី ក្នុងរដ្ឋញូវសៅវែល ហើយព្យាករណ៍ថា នឹងមានប្រជាជនជម្លៀសកើនឡើងថែមទៀត ។ ភ្លៀងធ្លាក់តាំងពីថ្ងៃទី ១៩ មីនា ក្នុងកម្រិតទឹកភ្លៀង ៣០០ មីល្លីម៉ែត្រ ហើយក្រុមឧតុនិយមព្រមានថា ថ្ងៃទី ២០ មីនានេះនឹងមានភ្លៀងធ្លាក់បន្តទៀត ។

ការិយាល័យសង្គ្រោះបន្ទាន់បានទទួលការអំពាវនាវពីមនុស្សជាង ៥០០ នាក់ និងបានបញ្ជូនអ្នកជួយសង្គ្រោះដើម្បីជួយជម្លៀសប្រជាជន ១៨០ នាក់ដែលជាប់នៅក្នុងតំបន់លិចទឹកកាលពីយប់មិញ ៕

ប្រភព៖ AFP

ដោយសាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម