លាតត្រដាងផែនការបន្ទាន់ នៅពេលតុលាការធម្មនុញ្ញព្យួរតួនាទីរបស់លោកស្រី ផែថងថនា នោះលោក «សុរិយៈ ចឹងរុងរឿងកិច្ច» ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី ព្រោះ លោក «ភូមិថាំ វេចយ៉ាឆៃ» ផុតពីតំណែងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយត្រូវរង់ចាំស្បថចូលកាន់តំណែងនៅថ្ងៃទី៣ ខែកក្កដា មុនបំពេញភារកិច្ច។
ថ្ងៃនេះ (០១ កក្កដា ២៥៦៨) ដោយសារការប្រកាសព្រះរាជក្រឹត្យគណៈរដ្ឋមន្ត្រីថ្មី បានបញ្ជាឱ្យលោក ភូមិថាំ វេចយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ចេញពីតំណែង ហើយផ្លាស់ទៅកាន់តំណែងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ដូច្នេះ ក្រឡាអុកមើលឃើញយ៉ាងច្បាស់ថា តំណែងស្តីទី មិនចង់ឲ្យធ្លាក់ទៅលើលោក ភូមិថាំ ព្រោះ«ត្រូវរង់ចាំស្បថចូលកាន់តំណែងនៅថ្ងៃទី៣ ខែកក្កដា មុនបំពេញភារកិច្ច» នៅពេលតុលាការធម្មនុញ្ញព្យួរតួនាទីលោកស្រី ផែថងថាន នៅថ្ងៃទី ១ គឺមុនពីរថ្ងៃនៃការចូលស្បថ ។
នេះមានន័យថា មនុស្សទាំងបួននាក់តែងតាំងថ្មី នឹងត្រូវរង់ចាំរហូតដល់ពិធីស្បថចូលកាន់តំណែងនៅថ្ងៃទី៣ ខែកក្កដា មុននឹងអាចបំពេញភារកិច្ចបាន ព្រោះបើតំណែងណាមួយត្រូវកែសម្រួល ទោះតំណែងផ្សេងមិនត្រូវកែតាមច្បាប់ក៏ត្រូវចាកចេញពីមុខតំណែងដើម។
ជាមួយគ្នានេះ ទីស្តីការគណៈរដ្ឋមន្ត្រីថៃ បានរៀបចំផែនការបន្ទាន់ ប្រសិនបើតុលាការធម្មនុញ្ញទទួលយកញត្តិរបស់សមាជិកព្រឹទ្ធសភា និងបញ្ជាឲ្យនាយករដ្ឋមន្ត្រីបញ្ឈប់ការបំពេញមុខងាររបស់ខ្លួន ឧបនាយករដ្ឋមន្ត្រី ដែលនឹងឡើងអង្គុយកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី គឺលោក សុរិយៈ ចឹងរុងរឿងកិច្ច បច្ចុប្បន្នមានអាយុ ៧១ ឆ្នាំ ដែលមានអំណាចពេញ ដឹកនាំកិច្ចការចូលប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី អាចតែងតាំងឧបនាយករដ្ឋមន្ត្រី អាចបញ្ជា និងតែងតាំងបុគ្គលិក និងដាក់ផែនការថវិកាបាន ។
តើវាជាព័ត៌មានពិតឬមិនទេ ដែលអ្នកកាសែតក្នុងស្រុកថៃ ចាប់អារម្មណ៍ និងផ្សាយទៅលើលោក សុរិយៈ ជាអ្នកកាន់ការស្តីទី នាយករដ្ឋមន្ត្រី? សូមរង់ចាំតាមដាន ៕