ស្ត្រី​ខ្មែរ ២នាក់ ម្នាក់ពិកាដៃ ដែលស្រែកតវ៉ាទាហានថៃឲ្យបើកច្រកចេញទៅកម្ពុជា ត្រូវទាហានថៃចាប់ខ្លួន

នយោបាយថ្ងៃព្រហស្បត្តិ៍ ទី26 ខែមិថុនា ឆ្នាំ2025 ម៉ោង 10:58 នាទី ព្រឹក

ស្ត្រីកម្ពុជា ២នាក់ដែលបានឃើញក្នុងឃ្លីបបង្ហោះលើបណ្តាញសង្គម អង់អាចហ៊ានស្រែកតវ៉ាជាមួយទាហានថៃនៅច្រកក្លងលឹក-ប៉ោយប៉េត ដែលថៃបិទមិនឲ្យចូល កាលពីរាត្រីថ្ងៃទី ២៥ ខែមិថុនា ២០២៥ ត្រូវបានទាហានថៃចាប់ខ្លួន ដោយចោទថាជាស្ត្រីសុំទាននៅក្នុងប្រទេសថៃ គ្មានលិខិតអនុញ្ញាត និងពីបទញុះញង់ក្នុងហ្វូងមនុស្ស ។

ទាហានថៃថែមទាំងនិយាយបំផ្លើសថា រដ្ឋាភិបាលកម្ពុជាមិនទាន់ចេញដីកាអនុញ្ញាតឱ្យបើកច្រកព្រំដែនប៉ោយប៉ែតទទួលយកពលរដ្ឋខ្មែរត្រឡប់ទៅប្រទេសរបស់ពួកគេវិញទេ គឺខាងកម្ពុជាជាអ្នកមិនបើកឲ្យចូល! នេះជាការនិយាយមួលបង្កាច់របស់ទាហានគ្មានសីលធម៌ថៃ ដែលខ្លួនជាអ្នកបិទសោះ បែរជាបង្វែរដាក់បន្ទុកមកខាងកម្ពុជាទៅវិញ !

ស្ត្រីខ្មែរទី១ ឈ្មោះ ផូ ឌីណា អាយុ ៤៩ឆ្នាំ ធ្វើដំណើរទៅប្រទេសថៃ ដោយមានលិខិតឆ្លងដែននិង ម្នាក់ទៀតឈ្មោះ វ៉ាន់ ណារី អាយុ៤៥ឆ្នាំ ពិការដៃស្តាំ និងមិនមានលិខិតឆ្លងដែន ដែលទាហានថៃចោទថាជាអ្នកសុំទាននៅទីក្រុងបាងកក ចូលខុសច្បាប់តាមច្រកធម្មជាតិ។ ឥឡូវនេះ ឥឡូវពួកទាហានថៃ​ឃាត់ខ្លួន​អ្នក​ទាំង​ពីរ ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្លង​លឹក​ខេត្ត​ស្រះកែវ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

 

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម