ញាក់សាច់! ប្រទេសថៃសម្បុកគ្រឿងញៀន ក្នុងមួយខែឆែកឆេររកឃើញ ៦.៧៣៥ ទីតាំង រឹបអូសថ្ន.ាំ.ញៀ.ន ជាង ១២២លានគ្រាប់ ឃាត់ខ្លួនមនុស្ស ១២.៤០០ នាក់  

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី10 ខែកក្កដា ឆ្នាំ2025 ម៉ោង 1:44 នាទី ល្ងាច

 

លោកឧត្តមសេនីយ៍ ប្រាចួប វង្សសុខ អគ្គស្នងការរងនគរបាលជាតិថៃ និងជាប្រធានអនុគណៈកម្មការបង្ការ និងបង្រ្កាបគ្រឿងញៀនក្នុងតំបន់ បានប្រកាសលទ្ធផលជោគជ័យនៃប្រតិបត្តិការ «SEAL – STOP – SAFE» កាលពីថ្ងៃទី ៨ ខែកក្កដា ដែលជាការឡោមព័ទ្ធចាប់ និងបង្ក្រាបបណ្តាញគ្រឿងញៀន ធ្វើឡើងនៅទូទាំងប្រទេសថៃ ដោយប្រមូលផ្តុំកម្លាំងចម្រុះ ៥ អង្គភាព ។

លទ្ធផល​ប្រតិបត្តិការ​រយៈពេល​១​ខែ (ចាប់ពីថ្ងៃទី 7 ខែមិថុនា ដល់ថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2025) ថៃរឹបអូស​ថ្ន.ាំ.​ញៀ.ន​មេ​តំ​ហ្វេ​តា​មីន​ជាង ១២២​លាន​គ្រាប់ ឃាត់ខ្លួន​ជនសង្ស័យ​ ១២.៤០០​នាក់ ។ ក្នុងនេះ បង្ក្រាបបាន៖

  • គោលដៅសម្រាប់បិទ និងស្វែងរក៖ ៦.៧៣៥ ទីតាំង
  • បណ្តាញដែលបានស្វែងរក៖ 1,268 បណ្តាញ
  • ករណីគ្រឿ.ងញៀ.ន ឃាត់ខ្លួន ១២,២៤៥ករណី
  • ជន​សង្ស័យ​ចាប់​ខ្លួន៖ ១២ ៤០០​នាក់។
  • ការចាប់ខ្លួនតាមដីកា៖ ៦៩៥ ដីកា

ប្រតិបត្តិការបង្ក្រាប​ដកហូត​វត្ថុ​តាង ​និង​រឹបអូស​ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ​យ៉ាងច្រើន​ដោយ​មាន​ព័ត៌មាន​លម្អិត​ដូច​តទៅ​៖

  • មេតំហ្វេតាមីន(ថ្នាំឆ្កួត) ១២២,២២៣,៦៦១ លានគ្រាប់
  • ថ្នាំទឹកកក (អាយស៍)​ ៤.១៣៦.០៣៥​គីឡូក្រាម
  • គីតាមីន (Ketamine) ២២៨,៦៤៦ គីឡូក្រាម
  • ហេរ៉ូអ៊ីន ៦៤,៦៦៩ គីឡូក្រាម
  • ថ្នាំអ៊ី ៨៤៥ គ្រាប់
  • អាវុធ ៣៩៥ ដើម
  • គ្រឿងផ្ទុះ ១ គ្រាប់

តម្លៃ​ទ្រព្យ​សម្បត្តិ​ដែល​រឹប​អូស​បានចំនួន ជាង ១,៣​ពាន់​លាន​បាត ។

បានអាន បានដឹង ពិតជាភ្ញាក់ផ្អើលណាស់ ប្រទេសថៃជាប្រទេសជឿនលឿនមួយ តែងលាបពណ៌ប្រទេសជិតខាង តែតាមការណ៍ពិតពោរពេញទៅដោយសម្បុករត់ពន្ធគ្រឿ.ង.ញៀ.ន និងឆបោកតាមប្រព័ន្ធអនឡាញ (Call Center) ដ៏ធំនៅក្នុងទ្វីបអាស៊ី ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម