យោធាថៃ ធ្លាប់បានកាត់ផ្តាច់អគ្គិសនី អ៊ីនធឺណិត និងប្រេងឥន្ធនៈ ។ល។ នៅតាមព្រំដែនមីយ៉ាន់ម៉ាចំនួន ៥ កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ ការកាត់ផ្តាច់នេះ ក្រោម«លេស» និងការលុបលាងសម្អាតផ្ទៃប្រទេសរបស់ខ្លួនថា ការផ្គត់ផ្គង់អគ្គិសនីឆ្លងដែនផ្តល់ប្រយោជន៍ដល់មជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមប្រព័ន្ធអនឡាញ រួមទាំងប្រតិបត្តិការល្បែងស៊ីសងខុសច្បាប់ និងបណ្តាញជួញដូរមនុស្សរបស់ប្រទេសមីយ៉ាន់ម៉ា ជាប់រដ្ឋម៉ុន និង មួងដែង និងរដ្ឋសាន ស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ា នៃរដ្ឋកៃអ៊ីន ជាប់ព្រំដែនខេត្តឈៀងរ៉ៃប្រទេសថៃ ។
កាលនោះ មេទ័ពថៃ ឧត្តមសេនីយ៍ ផាណា ឃ្លេវផ្លុតធុក បានរៀបចំទប់ទល់ភាពចលាចល និងលំហូរជនភៀសខ្លួនដែលរត់ចេញពីព្រំដែនដែលរងផលប៉ះពាល់ដោយការដាច់ចរន្តអគ្គិសនី ប្រេង ។ល។ របស់ប្រជាជនមីយ៉ាន់ម៉ា ។
ស្នៀតមួយដែលទាហានសៀមបានប្រើ គឺបិទច្រកត្រួតពិនិត្យថៃ-មីយ៉ាន់ម៉ា ក្នុងបំណងខ្ទប់ដង្ហើមប្រជាជនមីយ៉ាន់ម៉ាតាមព្រំដែន ឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មតាមខ្សែបន្ទាត់ព្រំដែន ។ កាលណោះ ប្រតិបត្តិករអាជីវកម្មមីយ៉ាន់ម៉ា ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលថៃ បន្ធូរបន្ថយការផ្តាច់ចរន្តអគ្គិសនីផងដែរ។ អ្នកដែលបញ្ជាឲ្យបិទនេះ គឺ ភូមិថាំ វេចចាយ៉ាឆៃ រដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃ ។
ការដកអំណាចចេញពីតំបន់ព្រំដែនមីយ៉ាន់ម៉ា បង្កឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីនៅគ្រប់កម្រិត រវាងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងរដ្ឋាភិបាលថៃ ទំនាក់ទំនងយោធា និងយោធា និងក្រុមជនជាតិភាគតិច។
វាមិនប្រាកដថា ការកាត់ផ្តាច់ឧបករណ៍ប្រើប្រាស់សាធារណៈខាងលើ នឹងរំខានជាអចិន្ត្រៃយ៍ដល់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការបោកប្រាស់តាម Call Center ល្បែងអនឡាញ និងការជួញដូរមនុស្សនៅព្រំដែនថៃ-មីយ៉ាន់ម៉ានោះទេ ពីព្រោះក្នុងប្រទេសថៃខ្លួនឯង ក៏ជាសម្បុក និងជាបណ្តាញឆបោកតាមប្រព័ន្ធអនឡាញដ៏ធំខ្មៅងងឹត រួមទាំងឧក្រិដ្ឋកម្មគ្រឿ.ងញៀ.នក្នុងប្រទេសផងដែរ ។
ក្រោមមេឃលើដីអាស៊ាន មានតែអញ ! ជាទម្លាប់ការប្រើប្ញកក្រអឺតក្រទម ដូច«ក្មេងទំនើង» របស់ទាហានថៃ ពួកគេបានយក«ស្នៀតនេះ» មកប្រើជាមួយកម្ពុជា នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥ ដោយបិទច្រកព្រំដែនជាប់កម្ពុជាទាំង ៧ ដោយឯកតោយោធាថៃ រហូតរាលដាលទៅដលការកាត់ផ្តាច់អគ្គិសនី ប្រេងឥន្ធនៈ រួមទាំងអ៊ីនធើណេត ។ល។
លេងជាមួយអ្នកណាបាន តែលេងជាមួយកម្ពុជាទៅមិនរួច! កម្ពុជា ២០២៥ មិនដូចកម្ពុជាពីអតីត ។ អគ្គិសនី អ៊ីនធើណេត ប្រេង កម្ពុជាម្ចាស់ការបានទាំងស្រុង មិនពឹងដង្ហើមប្រទេសថៃតទៅទៀត ! ពាណិជ្ជកម្មតាមព្រំដែន អ្នករកស៊ីថៃខាតឡុងចុង រហូតតវ៉ាទៅទាហាន និងរដ្ឋាភិបាលថៃ ឲ្យបើកច្រកព្រំដែនឡើងវិញជាបន្ទាន់ ។
ទាំងនេះជាសារជាតិ «ពាល» របស់ទាហានសៀម ធ្លាប់លេងហ្គេមជាមួយប្រទេសផ្សេងបាន ដល់លេងជាមួយ «តេជោសែន» និង«បវរធិបតី ហ៊ុន ម៉ាណែត» ត្រូវជាប់ផុងម៉ង!