អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា វាយបក ទៅ ផែថងថាន ដែលប្រើវិធានការញុះញង់ លាបពណ៌ ចរិតខូច ៥ ចំណុច មកលើកម្ពុជា

នយោបាយថ្ងៃពុធ ទី25 ខែមិថុនា ឆ្នាំ2025 ម៉ោង 7:44 នាទី ព្រឹក

សូមស្តាប់ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ បំផ្លើសបំភ្លៃ ញុះញង់ ចរិតខូចរបស់ថៃ មកលើកម្ពុជា ។

អ្វីដែល ផែថងថាន លើកខាងក្រោមនេះ គឺជាចរិតខូច ទាំងរដ្ឋាភិបាល ទាំងយោធាថៃ ទាំងពួកជ្រុលនិយម ទាំងពួកនយោបាយថៃឡប់ឡែ មានជម្លោះដណ្តើមអំណាចផ្ទៃក្នុងគ្នាឯងសោះ បែរជាយកកម្ពុជាជាចំណាប់ខ្មាំងយ៉ាងឥតកេរ្តិ៍ខ្មាស់ ។ តាមពិត អ្វីពួកអ្នកលើកឡើង គឺពួកថៃសុទ្ធ ដែលជាអ្នកបង្ក ។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ដឹងមាយាទពួកថៃច្បាស់ណាស់ ព្រោះនេះជាសករាជតេជោ និងបវរធិបតី ។

 

ម្សិលមិញ (២៣ មិថុនា) ផែថងថាន បានចេញញុះញង់ និងលាបពណ៌មកលើរាជរដ្ឋាភិបាល និងបង្ខូចកិត្តិយសកម្ពុជា  ៥ ចំណុចខាងក្រោម៖

 

១. ផែ្នកសន្តិសុខ

-កំណត់ពេលវេលាបើក-បិទព្រំដែន ៧ ខេត្ត

-ហាមអ្នកទេសចរណ៍បរទេស

-កាស៊ីណូព្រំដែន៖ តឹងរឹងយន្តហោះទៅខេត្តសៀមរាប

 

២. ផ្នែកបញ្ជូនចេញ

-ផ្អាកនាំចេញប្រេង ស៊ីមកាត ទូរស័ព្ទ

-ហាមនាំចូលដំឡូងពីកម្ពុជា

 

៣. ផ្នែកអន្តរជាតិ

-រួមដៃជាមួយអន្តរជាតិ៖ បង្ក្រាបបណ្តាញឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដោយឲ្យថៃជាមជ្ឈមណ្ឌលប្រតិបត្តិការរួមក្នុងតំបន់

 

៤. ផ្នែកឧក្រិដ្ឋកម្មបច្ចេកវិទ្យា

-ស៊ើបរកគណនីសេះ ខ្សែចង្វាក់ប្រាក់ Call Center

-ផ្តាច់អ៊ីនធើណេតក្រោមទឹក ដែលកងទ័ពកម្ពុជាប្រើលើផ្នែកសន្តិសុខ

-បង្កកទ្រព្យសម្បត្តិ និងវិធានការអ្នកផ្ទេរប្រាក់

 

៥. ផ្នែកពាណិជ្ជកម្ម

-ទំនាក់ទំនងរដ្ឋ និងឯកជន ទិញទំនិញថៃ, ជួយកសិកម្ម និង SME ដែលទទួលផលប៉ះពាល់ពីស្ថានការណ៍ព្រំដែន ។

 

នេះជាវិធានការ ញុះញង់ លាបពណ៌ បំផ្លៃការពិត បង្កជារឿង មកលើកម្ពុជា 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម