បាតុករទៅមិនដល់ផ្ទះ ប្រាយុទ្ធ ដោយសារតម្រួតសម្រុកបាញ់ឧស្ម័នបង្ហូរទឹកភ្នែកខ្លាំង

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី11 ខែសីហា ឆ្នាំ2021 ម៉ោង 7:57 នាទី ល្ងាច

នៅថ្ងៃទី ១១ សីហានេះ នៅវិមានអនុស្សាវរីយ៍ឆ័យសមរភូមិ  ក្រុមបាតុករឈ្មោះ«ទម្លុះមេឃ» បានប្រកាសថានឹងដើរក្បួនទៅកាន់គេហដ្ឋានរបស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដោយមេដឹកនាំបាតុកម្មបានបញ្ជាក់ថា ពួកគេនឹងប្រើមធ្យោបាយសន្តិភាព មិនប្រព្រឹត្តអំពើហឹង្សាលើមនុស្សជាតិឡើយ តែផ្នែកមួយនៃសកម្មភាព ត្រូវបានកម្ទេច និងដុតទីសក្ការៈបូជាដែលក្រុមនេះបានរៀបចំ ។

ខណៈពេលដែលក្រុមទម្លុះមេឃត្រៀមធ្វើដំណើរ កម្លាំងប៉ូលិសបានមករឹតបន្តឹងភ្លាមៗ ។ មេដឹកនាំក្រុមនេះបានរំលឹកឡើងវិញថា មហាជនគួរប្រើតែម្រាមដៃបី និងមធ្យោបាយសន្តិភាព ដើម្បីប្រយុទ្ធ ទោះយ៉ាងណាបន្ទាប់ពីប៉ូលីសបានចូលទៅគ្រប់គ្រងតំបន់នោះ ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បាតុករខ្លះបានគប់វត្ថុ ហើយពេលខ្លះមានសម្លេងស្រដៀងនឹងកាំជ្រួច ប៉ូលិសបានបំបែកបាតុករឲ្យខ្ចាត់ខ្ចាយ ហើយមនុស្សយ៉ាងតិច ៣ នាក់ត្រូវបានចាប់ខ្លួន ៕

ពីវេបសាយថៃ

បកប្រែដោយ សាវុឌ្ឍ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម