ពេលបានមើលរូបភាពនេះហើយ ច្បាស់ជាមានចម្ងល់ថា ហេតុអ្វីយន្តហោះមកជាប់នៅក្រោមស្ពានដូច្នេះ?

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី07 ខែតុលា ឆ្នាំ2021 ម៉ោង 9:30 នាទី ព្រឹក

រូបភាពពីប្រទេសឥណ្ឌា ព្រឹត្តិការណ៍ដែលមិននឹកស្មានដល់មួយបានកើតឡើង នៅពេលយន្តហោះធំមកជាប់នៅក្រោមស្ពានអាកាស ។ នេះបណ្តាលមកពីពេលវេលាផ្លាស់ទីយន្តហោះដែលលែងប្រើ ប៉ុន្តែដោយគ្មានការយកចិត្តទុកដាក់ រហូតដល់គ្រោះថ្នាក់ដែលគ្មាននរណាម្នាក់រំពឹងទុក ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១ ។

វាជាយន្តហោះដឹកអ្នកដំណើរចាស់ ដែលមិនបានប្រើការយូរយារណាស់មកហើយ ជារបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ដោយបានដកស្លាបទាំងសងខាងចេញរួចហើយ ហើយបានដឹកបម្លាស់ទីកន្លែងក៏មកដល់ក្រោមស្ពានអាកាសជាប់តែម្តង រឿងនេះដោយសារគ្មានអ្នកត្រួតពិនិត្យកម្ពស់របស់យន្តហោះ និងស្ពានអាកាស ។

ពេលតមក ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា (Air India) បានចេញសេចក្តីថ្លែងការណ៍ថា យន្តហោះនេះមិនពាក់ព័ន្ធនឹងក្រុមហ៊ុនទេ ពីព្រោះត្រូវលក់បន្ត ហើយត្រូវគេបម្លាស់ទីទៅឲ្យម្ចាស់ថ្មី ៕

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម