ខេត្តសុរិន្ទ អគ្គីឆេះការដ្ឋានចិញ្ចឹមពពែ ងាប់ជាង 4០០ ក្បាល

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី28 ខែមករា ឆ្នាំ2024 ម៉ោង 11:06 នាទី ព្រឹក

ពី naewna  ដោយ ម៉ារ៉ា៖

ចូលឆ្នាំថ្មី ២០២៤ ភ្លាម ប្រទេសមួយចំនួនហាក់ជួបរឿងហេតុអាក្រក់ៗផ្ទួនៗ ដូចជាប្រទេសជប៉ុន មានគ្រោះរញ្ជួយដី បង្កឲ្យរលកស៊ូណាមិ យន្តហោះជល់គ្នា, សហរដ្ឋអាមេរិកជួបអាកាសធាតុត្រជាក់ខ្លាំង, ទឹកជំនន់នៅប្រទេសមួយចំនួន និងថៃជួបឧបបទ្ទហេតុផ្សេងៗ ។ល។

ជាក់ស្តែង កាសែតក្នុងស្រុកថៃរាយការណ៍ថា នៅវេលាម៉ោង៧ និង៥០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ មានអគ្គិភ័យឆេះកសិដ្ឋានចិញ្ចឹមពពែដ៏ធំមួយកន្លែងឈ្មោះ សៃឡោមងិនហ្វាម ស្ថិតក្នុងឃុំសាំងខៈ ស្រុកសាំងខៈ ខេត្តសុរិន្ទ ប្រទេសថៃ ដោយប្រើឡានទឹកប្រមាណជាង១០គ្រឿង ។

កន្លែង​កើតហេតុ​ជា​កសិដ្ឋាន​ធំ​មួយ​​ចិញ្ចឹម​ពពែ​ជាង ​៥០០​ក្បាល សង់​ជា​ទ្រុង​ប្រវែង​ជាង​៦០​ម៉ែត្រ បណ្តោយប្រមាណ ​៣០​ម៉ែត្រ ទើប​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ ។ ក្នុងហេតុការណ៍ មាន​សំឡេង​ពពែ​យំ​ដោយ​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង នៅ​ក្នុង​នោះ​ក៏​មាន​ចំបើង​ដាក់​ជា​អាហារ​ដែរ ដែល​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​ភ្លើង​រាលដាល​យ៉ាង​ងាយ​។ ភ្លើងបានឆេះយ៉ាងរហ័ស ក្នុង​នោះ​មាន​ពពែ​ជាង​៤០០​ក្បាល​ដែល​ត្រូវ​ភ្លើង​ឆេះ​ងាប់ ​ហើយក៏មានពពែចំនួន 60 ក្បាលដែលបានរួចជីវិតផងដែរ ដោយសារតែពួកគេត្រូវបានចិញ្ចឹមនៅក្នុងអគារដាច់ដោយឡែកមួយ។

មន្ត្រី​ជំនាញ​ត្រូវ​ចំណាយ​ពេល​ជាង​៣​ម៉ោង​ទើប​អាច​គ្រប់គ្រង​ភ្លើង​បាន​​។ ដំបូង​ឡើយ​គេ​សន្និដ្ឋាន​ថា​បណ្ដាល​មក​ឆ្លងចរន្តអគ្គិសនី ។ ចំណែកការខូចខាតដំបូងគិតជាទឹកប្រាក់រាប់លានបាតឯណោះ។ អ្នកមើលថែឲ្យដឹងថា ​មាន​ពពែ​ជាច្រើន​ក្បាល​ដែល​នាំចូល​ពី​បរទេស​ ក្នុងតម្លៃ​ ២០​ម៉ឺន​បាត​ក្នុង​មួយ​ក្បាល​ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម