«បំណុលលុយ» និង «បំណុលឈាម» របស់អាមេរិកចំពោះកម្ពុជា

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី27 ខែសីហា ឆ្នាំ2023 ម៉ោង 6:36 នាទី ល្ងាច

អត្ថប៍ សូរ្យសែង៖

សម័យឆ្នាំ ១៩៧០-១៩៧៥ ជារបប លន់ នល់ ហើយត្រូវបានគេហៅថា«របបអាយ៉ងរបស់សហរដ្ឋអាមេរិក» ។ សម័យសង្គ្រាមឥណ្ឌូនចិន ឈាមខ្មែរហូរស្រោចធរណី ដោយសារអាមេរិកដឹកជញ្ជូន​គ្រាប់បែក​មកទម្លាក់លើកម្ពុជា ឡាវ គ្មានប្រណី ។ ដោយឡែកប្រទេសកម្ពុជា បានទទួលរងព្យុះសង្ឃរា​នៃ​គ្រាប់ B-52 របស់អាមេរិកឡើងសុះដី រហូតមកទល់នឹងពេលនេះ គ្រាប់មិនទាន់ផ្ទុះនៅសេសសល់នៅឡើយ ។

មន្ត្រី​កម្ពុជា​បាន​និយាយ​នៅសប្តាហ៍​មុន​ថា បាន​រក​ឃើញ​បំណែក​នៃ​គ្រឿង​ផ្ទុះ​មិន​ទាន់​ផ្ទុះ​រាប់​ពាន់​គ្រាប់​ដែល​បន្សល់​ពី​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​សាលា​មួយ​នៅ​ភាគ​ឦសាន​ប្រទេស ។

ជាច្រើនទសវត្សរ៍បន្ទាប់ពីជម្លោះដ៏ឃោរឃៅរបស់សហរដ្ឋអាមេរិក និងការទម្លាក់គ្រាប់បែក ចាប់ពីទសវត្សរ៍ឆ្នាំ 1960 ប្រទេសកម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសដែលត្រូវបានទម្លាក់គ្រាប់បែក និងជីកយករ៉ែធ្ងន់បំផុតក្នុងពិភពលោក ។

លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា មានប្រសាសន៍កាលពីសប្តាហ៍ទី ២ ខែសីហាថា ក្រុមអ្នករាវរកគ្រាប់បែក បានរកឃើញគ្រឿងផ្ទុះជាង ២,០០០គ្រាប់ រួមទាំងគ្រាប់បែក M79 ជាង ១,០០០គ្រាប់ នៅអនុវិទ្យាល័យមួយក្នុងខេត្តក្រចេះ ។

គាត់បានប្រាប់ AFP ថា សំណល់​សង្គ្រាម​ទាំងនេះ​ត្រូវ​បាន​គេ​រក​ឃើញ​បន្ទាប់​ពី​សាលា​កំពុង​រៀបចំ​ទីតាំង​ពង្រីក​ឧទ្យាន ហើយ​ពី​ព្រឹត្តិការណ៍​នេះ សាលា​ត្រូវ​បិទ​ជា​បណ្ដោះអាសន្ន។

«វាពិតជាសំណាងណាស់សម្រាប់សិស្ស។ គ្រឿង​ផ្ទុះ​ទាំង​នេះ​អាច​ផ្ទុះ​បាន​យ៉ាង​ងាយ​ប្រសិន​បើ​មាន​នរណា​ម្នាក់​ជីក​ដី​ប៉ះ​វា​»។

ទីតាំង​នេះ​ធ្លាប់​ជា​បន្ទាយ​យោធា​ក្នុង​សម័យ​សង្គ្រាម ហើយ​ប្រតិបត្តិការ​បោសសម្អាត​ទំនងជា​បង្កើនបន្ថែមរាវរក​ចំនួន​គ្រឿងផ្ទុះ​ទាំងនេះ​ទៀត។

ផលវិបាកនៃការទម្លាក់គ្រាប់បែករបស់អាមេរិក និងគ្រាប់មីនដែលនៅសេសសល់ក្នុងរយៈពេល 4 ទសវត្សរ៍កន្លងមកនេះ ប្រជាជនកម្ពុជាប្រហែល 20,000 នាក់ត្រូវបានសម្លាប់ដោយគ្រាប់មីន ឬគ្រាប់បែក ហើយតាមទិន្នន័យ អាមេរិកទម្លាក់គ្រាប់ជាង ២ លានគ្រាប់ រីឯឡាវក៏ជាង ២ លានគ្រាប់ដែរ បណ្តាលឲ្យវិនាសកម្មមកដល់សព្វថ្ងៃ បន្សល់ជនពិការរាប់ពាន់ ម៉ុឺននាក់ ។ អាមេរិកមិនភ្លេចបំណុលពីកម្ពុជា ឯកម្ពុជា ក៏មិនភ្លេចបំណុលឈាមប្រជាជនខ្មែរ ដូចគ្នា ។

កន្លងមក អាមេរិកបានទារបំណុលពីកម្ពុជាដែលមានចំនួនជាង ៥០០ លានដុល្លារដែលជំពាក់​ដោយ​សម័យ លន់ នល់ ឆ្នាំ ១៩៧០-៧៥  ដែលជាអាយ៉ងរបស់ខ្លួន យកមកធ្វើសង្គ្រាម និងពុករលួយ ។ តើបំណុលលុយ និងបំណុលឈាមប្រជាជនខ្មែរ ដែលត្រូវស្លាប់ដោយសារការទម្លាក់គ្រាប់​បែក​ ជួបសោកនាថកម្មមានទំហំប៉ុណ្ណា ? កម្ពុជាទេ ដែលត្រូវទារ«បំណុលឈាម» ពីអាមេរិកមកវិញ ទោះអ្នកស្លាប់ ស្លាប់ទៅហើយក៏ដោយចុះ ។

ការងារបោសសម្អាតនៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ រដ្ឋាភិបាល​កម្ពុជា​បាន​សន្យា​លុប​បំបាត់​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ឲ្យ​អស់​នៅ​ឆ្នាំ​២០២៥ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម