មែនក៏អី! ប៉ាគីស្ថានគំរាមប្តូរឈ្មោះទៅជា «ឥណ្ឌា» ប្រសិនបើឥណ្ឌាប្តូរឈ្មោះទៅជា «បារ៉ាត់» !

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី10 ខែកញ្ញា ឆ្នាំ2023 ម៉ោង 10:42 នាទី ព្រឹក

ប្រភព sanook

ដោយ ម៉ារ៉ា ៖

ចូរយើងយល់ច្រឡំឥឡូវនេះ នៅពេលដែលសេចក្តីរាយការណ៍ថា រដ្ឋាភិបាលប៉ាគីស្ថានអាចនឹងប្តូរឈ្មោះទៅជា «ឥណ្ឌា» វិញ ប្រសិនបើឥណ្ឌាត្រូវប្តូរឈ្មោះរបស់ខ្លួននៅអង្គការសហប្រជាជាតិទៅជា «បារ៉ាត់ (Bharat)» ។

របាយការណ៍​​នេះ​ក៏​អះអាង​ដែរថា ក្រុមអ្នកជាតិនិយមនៅក្នុងប្រទេសប៉ាគីស្ថានជឿថា ប៉ាគីស្ថានមានសិទ្ធិប្រើឈ្មោះ«ឥណ្ឌា»រួចហើយ ព្រោះប៉ាគីស្ថានធ្លាប់ជាផ្នែកមួយនៃប្រទេសឥណ្ឌា ប៉ុន្តែ​ប្រទេស​នេះ​ទើប​តែ​ត្រូវ​បាន​បំបែក​ចេញ​ក្រោយ​ពី​អាណានិគម​ចក្រភព​អង់គ្លេស​ដក​ខ្លួន​ចេញ​ ហើយ​បាន​ចាក​ចេញ​ពី​បន្ទាត់​ប្រទេស​ដែល​ត្រូវ​បាន​គូសកំណត់ ។

មិន​មែន​ត្រឹម​តែ​ប៉ុណ្ណឹងទេ ដំណឹងនេះក៏បានអះអាងដែរថា មនុស្សដែលមានទស្សនៈជាតិនិយមគិតថា ប្រទេសឥណ្ឌា មានន័យថា ទឹកដីនៃជ្រលងទន្លេ ស៊ីនធុ (Sindhu) ក៏មានន័យថា ប៉ាគីស្ថានផងដែរ ព្រោះ​ទន្លេ​នេះ​ក៏​ហូរ​កាត់​ទឹកដី​ប៉ាគីស្ថាន​ តែត្រូវ​ឥណ្ឌារក្សា​ភាព​ផ្តាច់មុខ​សម្រាប់​ខ្លួន​ឯង​ទៅវិញ។

ព័ត៌មាន​នេះ​ មិន​ត្រូវ​បាន​គេ​បញ្ចេញ ​ឬ​បញ្ជាក់​ដោយ​បុគ្គល​សំខាន់​ណា​មួយ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ទេ ចំពោះ​បញ្ហា​ឥណ្ឌា​ប្តូរ​ឈ្មោះ​ទៅ​ «បារ៉ាត់» ហើយក៏​មិន​មាន​ការ​បញ្ជាក់​ពី​រដ្ឋាភិបាល​ឥណ្ឌា​ដែរ។

កន្លងមក ឥណ្ឌា​និង​ប៉ាគីស្ថាន គ្មាន​ទំនាក់ទំនង​ល្អ​ជា​ប្រវត្តិសាស្ត្រជាមួយគ្នាឡើយ ហើយក៏​ជា​ប្រទេស​​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ទាំង​ផ្នែក​ស្តុក​អាវុធ​នុយក្លេអ៊ែរ និង​កីឡា ហើយរដ្ឋាភិបាលទាំងសងខាងតែងតែប្រើជម្លោះ ដើម្បីបង្កើនប្រជាប្រិយភាពរបស់រដ្ឋាភិបាលរបស់ពួកគេរៀងខ្លួន។

ទោះយ៉ាងណាក៏ដោយ ឈ្មោះប៉ាគីស្ថាន (Pakistan) ជាឈ្មោះអក្សរកាត់នៃតំបន់ផ្សេងៗ ប្រទេសនេះគឺជាអក្សរកាត់សម្រាប់ Punjab (P), Afghanistan (A), Kashmir (K), Indus ប្រភពខ្លះនិយាយថាវាជាទីក្រុង Islamabad (I) និង Sindh (S) ខណៈដែល Tan ត្រូវបានគេជឿថា ជាអក្សរកាត់សម្រាប់ខេត្ត Balochistan នៅភាគនិរតីនៃប្រទេស ជាប់ប្រទេសអ៊ីរ៉ង់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម