វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលសម្ដេចមហាបវរធិបតី គឺកំណែទម្រង់វិស័យ​អប់រំ​ ក្រោមទ្រឹស្ដី «គិតធំ» តែផ្ដើមធ្វើពីតូច...

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី05 ខែតុលា ឆ្នាំ2023 ម៉ោង 12:59 នាទី ល្ងាច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញជា​អធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ នៅព្រឹកថ្ងៃទី៥ ​ខែតុលា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ។

សម្តេចធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ ​ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានលើកកម្ពស់គុណវុឌ្ឍ និងគុណតម្លៃចំពោះគ្រូបង្រៀននាពេលកន្លងមក។

សម្ដេចធិបតីបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ គឺបន្តយកចិត្តទុក​ដាក់​ក្នុងការអភិវឌ្ឍទៅលើមូលធនមនុស្សកម្ពុជា ជាក់ស្ដែងយុទ្ធសាស្រ្ដ បញ្ចកោណ ដំណាក់​កាលទី១ បានផ្ដល់អាទិភាពលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ដ​ និងបច្ចេកវិទ្យា និងការបន្ដកែទម្រង់សាលារដ្ឋ ​ដោយផ្ដោតលើការពង្រឹងសមិទ្ធផលដែលមានស្រាប់ ការជំរុញ​ការបង្កើត​សាលារៀនគំរូ ការពង្រឹងអភិបាលកិច្ច និងប្រសិទ្ធភាពគ្រប់គ្រងនៅ​តាមមន្ទីរអប់រំ​រាជធានីខេត្ត ព្រមទាំងជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីមាតាបិតា វិស័យឯកជន ជាដើម។ 

សម្តេចក៏បានបង្ហាញការគាំទ្រលើកម្មវិធីកែទម្រង់វិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨ ខណៈគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ គឺបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍទៅលើមូលធនមនុស្សកម្ពុជាតាមរយៈយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដោយផ្ដល់អាទិភាពលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា និងការបន្ដកែទម្រង់សាលារដ្ឋនៅទូទាំងប្រទេស។

សម្ដេចធិបតីបញ្ជាក់ថា ​វិធានការគន្លឹះដែលសម្ដេច​បានដាក់ចេញក្នុងការធ្វើកំណែទម្រង់វិស័យ​អប់រំ​នេះ គឺក្រោមទ្រឹស្ដី គិតធំ ប៉ុន្ដែត្រូវចាប់ផ្ដើមធ្វើពីតូចទៅ​ មានន័យថា ការធ្វើកំណែទម្រង់នេះ គឺ​ត្រូវគិត​ឱ្យបានគ្រប់ជ្រុងជ្រោយ ​ប៉ុន្ដែការអនុវត្តគឺត្រូវ​ជ្រើសរើស​ចំណុចណា​ដែលជាអាទិភាព​ហើយ​ត្រូវអនុវត្តឱ្យចំគោលដៅជាជំហានៗតែម្ដង៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម