ពិភពលោកក្តៅ គំរាមដល់ត្រីទឹកសាបទូទាំងពិភពលោកផុតពូជ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី14 ខែធ្នូ ឆ្នាំ2023 ម៉ោង 6:40 នាទី ល្ងាច

ដោយ សូរ្យសែង៖

ការឡើងកំដៅផែនដីប៉ះពាល់ដល់ទាំងមនុស្ស និងសត្វគ្រប់ប្រភេទនៅលើភពផែនដី ។ ការសិក្សាបានរកឃើញថា ត្រីទឹកសាបក្នុងចំណោមនៅទូទាំងពិភពលោក ប្រឈមនឹងហានិភ័យនៃការផុតពូជដោយសារតែបម្រែបម្រលអាកាសធាតុ និងសារធាតុពុល ។

អង្គការអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) រាយការណ៍ថា ការគំរាមកំហែងចម្បងមួយគឺការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យមានការផ្លាស់ប្តូរវដ្តទឹក ដូចជាបរិមាណទឹកថយចុះ និងការកើនឡើងកម្រិតទឹកសមុទ្រ ធ្វើ​ឱ្យ​ទឹក​ក្នុង​ទន្លេ​ប្រែប្រួល​ទៅ​តាម​នោះផងដែរ ។

របាយការណ៍វិភាគត្រីទឹកសាបដំបូងរបស់ IUCN បង្ហាញថា ប្រភេទត្រីទឹកសាបជាង 3,000 ក្នុងចំណោមប្រភេទត្រីទឹកសាបជិត 15,000 ប្រភេទ កំពុងស្ថិតក្នុងហានិភ័យនៃការផុតពូជ ។ ត្រីមួយក្នុងចំណោមត្រីដែលមានហានិភ័យបំផុតគឺ ត្រីសាលម៉ុន (salmon) អាត្លង់ទិក ដែលអាចរស់នៅក្នុងទឹកសាប និងទឹកប្រៃ វាធ្លាប់ត្រូវបានចាត់ថ្នាក់ជា «វត្ថុមានជីវិតដែលមានហានិភ័យទាបនៃការផុតពូជ» ។

ប៉ុន្តែឥឡូវនេះត្រីសាលម៉ុន អាត្លង់ទិកត្រូវបានចាត់ថ្នាក់ជា «សត្វដែលមានហានិភ័យនៃការជិតផុតពូជ» ជាមួយនឹងភស្តុតាងដែលបង្ហាញថា ចំនួនបានថយចុះ 23 ភាគរយនៅចន្លោះឆ្នាំ 2006-2020 ។

សហប្រធាននៃគណៈកម្មាធិការលទ្ធភាពនៃប្រភេទសត្វរបស់ IUCN បាននិយាយថា «យើងត្រូវតែធានាថា ប្រព័ន្ធអេកូឡូស៊ីទឹកសាបត្រូវបានគ្រប់គ្រងបានល្អ គុណភាពទឹកត្រូវតែលស្អាត ទឹកត្រូវតែគ្រប់គ្រាន់ និងមានលំហូរដោយសេរី ដូច្នេះ វា​នឹង​ជួយ​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​នៃ​ប្រភេទ​ត្រី​ និងរក្សាស្បៀងអាហារ ជីវភាពរស់នៅ និងសន្តិសុខសេដ្ឋកិច្ចក្នុងពិភពលោកដែលពឹងផ្អែកលើអាកាសធាតុ ។

កម្ពុជា មានបឹងទន្លេសាបដ៏មានអត្ថប្រយោជន៍សម្រាប់ប្រជាជាតិខ្មែរគ្រប់ជំនាន់ និងគ្រាន់អួត​ពិភពលោក​ផងដែរ ដូច្នេះត្រូវតែរួមគ្នាថែរក្សាកុំឲ្យក្លាយជាទីកន្លែងអនាធិបតេយ្យ ធ្វើអ្វីក៏ដោយត្រូវគិតដល់ប្រជាជាតិ និងប្រជាជនតជំនាន់ ៕

Photo Reuters

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម