ដោយ សូរ្យសែង៖
ត្រីងាប់រាប់សែនក្បាលអណ្តែតពេញអាងស្តុកទឹកក្នុងខេត្តដុងណៃ វៀតណាមខាងត្បូង ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ និងរបាយការណ៍ក្នុងស្រុក មូលហេតុគឺដោយសាររលកកំដៅខ្លាំង និងការគ្រប់គ្រងទឹក ។
អ្នកភូមិម្នាក់នៅស្រុកចាងបុមបាននិយាយថា៖ «ត្រីទាំងអស់នៅក្នុងអាងស្តុកទឹក សុងម៉េ បានងាប់ដោយសារតែខ្វះទឹក»។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនិយាយថា តំបន់នេះមិនមានភ្លៀងធ្លាក់ច្រើនសប្តាហ៍មកហើយ ហើយកម្រិតទឹកក្នុងអាងមានកម្រិតទាបពេកសម្រាប់ជីវិតរស់នៅ។ អ្នកភូមិបាននិយាយថា ការគ្រប់គ្រងអាងស្តុកទឹកបានបញ្ចេញទឹកក្នុងបំណងជួយសង្គ្រោះដំណាំនៅខាងក្រោម។
«បន្ទាប់មកពួកគេបានព្យាយាមកែលម្អអាងស្តុកទឹក។ អ្នកភូមិបាននិយាយថា យកស្នប់បូមយកភក់ចេញ ដើម្បីឲ្យត្រីមានទំហំ និងទឹកច្រើន»។ ទោះយ៉ាងណាក៏ដោយ ការប៉ុនប៉ងបែបនេះមិនមានប្រសិទ្ធភាពទេ ហើយមិនយូរប៉ុន្មាន ត្រីជាច្រើនបានងាប់ ។ សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ត្រីប្រហែល ២០០តោនងាប់។
កាសែត Tuoi Tre បានរាយការណ៍ថា ក្រុមហ៊ុនទទួលបន្ទុកគ្រប់គ្រងអាងស្តុកទឹកបានចាប់ផ្តើមបូមខ្សាច់នៅដើមឆ្នាំ 2024 ដោយដំបូងឡើយគ្រោងនឹងបំពេញអាងស្តុកទឹកសម្រាប់ត្រី។
ប៉ុន្តែដោយសាររលកកម្ដៅដែលមិនបានស្រកចុះ។ វិនិយោគិនបានបញ្ចេញទឹកទៅកាន់តំបន់ខាងក្រោម។ ជាលទ្ធផល កម្រិតទឹកបានធ្លាក់ចុះធ្វើឲ្យត្រីទាំងអស់ងាប់»។
អាងស្តុកទឹកនេះគឺជាប្រភពទឹកសម្រាប់ការដាំដុះនៅស្រុក Trang Bom និងស្រុក Vinh Cu នៃខេត្ត Dong Nai។
អាជ្ញាធរកំពុងស៊ើបអង្កេតលើហេតុការណ៍នេះ។ ទន្ទឹមនឹងនេះគេកំពុងធ្វើការដើម្បីយកត្រីងាប់ចេញពីតំបន់នោះយ៉ាងឆាប់រហ័ស ៕