មិនមែនធម្មតាទេ កូវីដ-19 សម្លាប់គ្រូពេទ្យឥណ្ឌូនេស៊ី ៦៤៧ នាក់ហើយ ស្របពេលដែលកម្ពុជានៅតែគ្រប់គ្រងបានល្អ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី29 ខែមករា ឆ្នាំ2021 ម៉ោង 9:14 នាទី ព្រឹក

ដោយ សូរ្យរិទ្ធ៖

ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកទល់នឹងថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១ គ្រូពេទ្យបានស្លាប់ដោយជំងឺកូវីដ-19 ចំនួន ៦៤៧ នាក់ហើយ ក្នុងនេះគ្រូពេទ្យ ២៨៩ នាក់ ទន្តពេទ្យ ២៧ នាក់, គិលានុប្បដ្ឋាក ២២១ នាក់, ឆ្មប ៨៤ នាក់ ឱសថការី ១១ នាក់ និងបុគ្គលិកមន្ទីរពិសោធន៍គ្លីនិក ១៥នាក់ ។ ខេត្តដែលគ្រូពេទ្យស្លាប់ច្រើនមាន ខេត្តឈ្វាខាងកើត ១៨៨ នាក់, ទីក្រុងហ្សាការតាស្លាប់ ៤៣នាក់ ។ល។

មូលហេតុបណ្តាលមកពីការធ្វើតេស្តដើម្បីរកមេរោគកូវីដ មានចំនួនតិច បណ្តាលអោយមានការឆ្លើយតបមិនគ្រប់គ្រាន់ចំពោះរោគរាតត្បាត ហើយបុគ្គលិកថែទាំសុខភាពជាច្រើនមានហានិភ័យ  លោក អាឌីប ឃូម៉ៃឌី (Adib Khumaidi) នាយកសមាគមគ្រូពេទ្យពោល ។

ទាញផលមកប្រៀបកម្ពុជាឃើញថា យើងកោតសរសើរកម្ពុជា ក្រោមការចង្អុលទិសរបស់វីរបុរស ហ៊ុន សែន និងក្រោមវិធានការរបស់ក្រសួងសុខាភិបាល យើងត្រូវតែស្ញប់ស្ញែងនូវទឹកចិត្ត និងបេះដូងគ្រូពេទ្យ រួមទាំងបុគ្គលិកសុខាភិបាលរបស់យើង ដែលមានទំនួលខុសត្រូវខ្ពស់ គ្រប់គ្រងបានល្អ គ្មានអ្នកស្លាប់ គ្មានបុគ្គលិកពេទ្យ គ្រូពេទ្យស្លាប់ម្នាក់ដូចប្រទេសគេ ។ សូមផ្ញើការគោរព និងភាពស្ញប់ស្ញែងចំពោះយុទ្ធមិត្តពេទ្យរបស់ក្រសួងសុខាភិបាល ដែលស៊ូប្រយុទ្ធជាមួយសត្រូវគ្មានរូប គ្មានក្លិន ហើយទទួលបាននូវការធានាជីវិតរបស់ប្រជាជនខ្មែរយើង ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម