ក្តីសង្ឃឹមថ្មី ឥណ្ឌាផលិតវ៉ាក់សាំង Covaxin សម្រាប់កុមារពីអាយុ ២-១៨ ឆ្នាំ

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី15 ខែឩសភា ឆ្នាំ2021 ម៉ោង 8:43 នាទី ព្រឹក

កាលពីថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០២១ ភ្នាក់ងារត្រួតពិនិត្យឱសថឥណ្ឌា (DCGI) បានអនុម័តការសាកល្បងគ្លីនិកដំណាក់កាលទី ២ និងទី ៣ នៃវ៉ាក់សាំងការពារមេរោគថ្មី (COVID-១៩) កូវ៉ាស៊ីន (Covaxin) សម្រាប់ប្រើលើកុមារដែលមានអាយុ ពី ២ឆ្នាំ ទៅ ១៨ ឆ្នាំ។

សេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលរបស់រដ្ឋាភិបាលកណ្តាលឥណ្ឌាឲ្យដឹងថា «ក្រោយពីការត្រួតពិនិត្យយ៉ាងលម្អិត អង្គការទទួលយកអនុសាសន៍របស់ក្រុមអ្នកជំនាញ និងអនុញ្ញាតឱ្យមានការសាកល្បងគ្លីនិកដំណាក់កាលទី ២ និងទី៣ ។ ក្នុងចំណោមវ៉ាក់សាំង Covacin សម្រាប់មនុស្សដែលមានអាយុពី ២-១៨ ឆ្នាំ ក្រុមហ៊ុន Bharat Biotech ដែលជាអ្នកផលិតវ៉ាក់សាំងនេះ» ។

ក្រសួងនិយាយថា ក្រុមហ៊ុន Bharat Biotech International Limited បានបញ្ជាក់ថា ការសាកល្បងបានចាក់វ៉ាក់សាំងទៅលើកុមារអាយុពី ១២-១៨ ឆ្នាំ ដោយចាក់ ២ដូសចូលទៅសាច់ដុំអ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អចំនួន ៥២៥ នាក់ ដោយកម្លាត ២៨ ថ្ងៃ ៕

អត្ថបទ ពិសិទ្ធ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម