កាសែតថៃ ខាវសុត(khaosod) ចេញផ្សាយយប់ថ្ងៃទី ២០ មិថុនា ថា លោក ម៉ារីស សាងៀមភុង រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានបញ្ជាឱ្យឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ត្រឡប់មកប្រទេសវិញ ដោយទម្លាក់ទំនាក់ទំនងពី«ឯកអគ្គរដ្ឋទូត» មកជា «ឧបទូត» ដើម្បីឆ្លើយតបមកកម្ពុជាវិញ។
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ពីស្ថានការណ៍តានតឹងរវាងថៃ និងកម្ពុជា ពីជម្លោះព្រំដែន រាលដាលមកបិទព្រំដែន រហូតមានវិធានការគ្រប់គ្រងម៉ោងបើក និងបិទច្រកព្រំដែនពីភាគីថៃ ខណៈដែលកម្ពុជាបានហាមឃាត់ការនាំចូលបន្លៃ ផ្លែឈើ ។
ព័ត៌មានចុងក្រោយនៅម៉ោង 11:30 យប់។គឺក្រសួងការបរទេសបានអញ្ជើញឯកអគ្គរដ្ឋទូតថៃប្រចាំនៅកម្ពុជាត្រឡប់មកប្រទេសថៃវិញ ដើម្បីជួបប្រជុំដើម្បីវាយតម្លៃស្ថានភាពដើម្បីឈានទៅរកវិធានការទប់ទល់នាពេលអនាគត តែមិនទាន់ឈានដល់ចំណុចនៃការកាត់បន្ថយទំនាក់ទំនងនៅពេលនេះទេ ៕
ដោយ Bong SoRith