ថៃទៀតហើយបងប្អូន! កាសែតថៃផ្សាយអាក្រក់ពីខ្មែរ ថា​ចោល​សំរាម​ពាសវាលពាសកាល​ជុំវិញ​ប្រាសាទ​តា​មាន់​ធំ

នយោបាយថ្ងៃច័ន្ទុ ទី14 ខែកក្កដា ឆ្នាំ2025 ម៉ោង 7:47 នាទី ល្ងាច

 

ថ្ងៃទី ១៣ កក្កដា ២០២៥ កាសែតក្នុងស្រុកថៃបានផ្សាយថា ក្នុងពេលដែលពលរដ្ឋកម្ពុជាមកទស្សនាប្រាសាទតាមាន់ធំ ជាច្រើនរយនាក់ បង្កការធ្វេសប្រហែស និងបោះចោលសំរាម ដូចជា ដបទឹក និងកំប៉ុងភេសជ្ជៈ ពាសពេញប្រាសាទបរិវេណ ទាំងក្រោមដើមឈើ គែមព្រៃ និងជ្រុងប្រាសាទ។

ពួកគេថា រូបភាពនៃសំរាមពាសទាំងនេះ អាចឆ្លុះបញ្ចាំងពីការខ្វះការយល់ដឹងអំពីសេចក្តីស្រឡាញ់ និងការគោរពចំពោះទីតាំងប្រាសាទបុរាណដ៏ពិសិដ្ឋ។ ពួកគេបានប្រៀបធៀបទៅបា្រសាទប្រាសាទព្រះវិហារ ដែលកម្ពុជាមានសិទ្ធិកាន់កាប់ ប៉ុន្តែមិនបានយកចិត្តទុកដាក់លើការជួសជុលនោះទេ បែរទុកវាចោល ។

ប៉ុន្តែភ្ញៀវទេសចរណ៍ មិនមានតែជនជាតិខ្មែរទេ ខាងពលរដ្ឋថៃក៏មកពេញបរិវេណប្រាសាទដែរ ។ ពេលនេះ ខ្មែរយើង ក៏ត្រូវឆ្លៀតសង្កេតមើលសកម្មភាពផ្សេងៗរបស់ពលរដ្ឋថៃដែរ ដើម្បីផ្តិតយករូបភាពទុកជាពស្តុតាង ។

 សូមបងប្អូនខ្មែរពិចារណាតាមការគួរ ជនជាតិមួយនេះ ពិសេសកាសែតថៃ ថ្វីត្បិតតែជាប្រទេសមានភាពជឿនលឿនមួយនឹងគេដែរ តែហាក់គ្មានក្រមសីលធម៌វិជ្ជាជីវៈការផ្សាយ តែងនិយាយមិនល្អមកលើកម្ពុជា !

សូមបងប្អូនខ្មែរពិចារណាតាមការគួរ ជនជាតិមួយនេះ ពិសេសកាសែតថៃ ថ្វីត្បិតតែជាប្រទេសមានភាពជឿនលឿនមួយនឹងគេដែរ តែហាក់គ្មានក្រមសីលធម៌វិជ្ជាជីវៈការផ្សាយ ហើយមួយរយៈនេះ ពួកគេតែងផ្សាយលាបពណ៌មកកម្ពុជាយើងរហូត !


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម