សមាគមយានយន្តកម្ពុជា ស្នើររដ្ឋាភិបាលរកដំណោះស្រាយលើការនាំចូល និងតម្លៃរថយន្តលក់លើទីផ្សារ 4 ឆ្នាំមុន
ភ្នំពេញ ៖ លោកប្រធានសមាគមអ្នកលក់យានយន្តកម្ពុជា បានដាក់លិខិតមួយទៅកាន់រដ្ឋាភិបាល ដើម្បីស្នើសុំការបកស្រាយបំភ្លឺ និងស្នើសុំផ្អាកការអនុវត្តការកំណត់លក្ខខណ្ឌ និងវិធានការមួយចំនួនលើការនាំចូលរថយន្តជាប់សិទ្ធិផ្តាច់មុខ។យោងតាមលិខិតស្នើសុំការស្រាយបំភ្លឺ និងស្នើសុំផ្អាកការអនុវត្ត ដែលទូរទស្សន៍ព័តមាន ប៊ីធីវី ទទួលបាននៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ លោក ឈុន គឹម ស្រ៊ុន ប្រធានសមាគមអ្នកលក់យានយន្តកម្ពុជា ឬហៅកាត់ថា ខាដា (CADA) ជាសមាគមចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ បានលើកឡើងថា សំណើរនេះ គឺដើម្បីស្នើសុំការឱ្យបកស្រាយបំភ្លឺលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី១០ ខែធ្នូកន្លងទៅ។